ព័ត៌មានជាតិ

រថយន្តដឹកស្រាបៀរកម្ពុជា បែកកង់ក្រឡាប់អូសជាច្រើនម៉ែត្រ ចាក់ស្រាបៀរពេញផ្លូវ

ឧត្តរមានជ័យ: កាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយខ្លួនឯង ដោយមានរថយន្តហ៊ីយ៉ាន់ដាយ ឃ្លុបដឹកស្រាបៀរកម្ពុជាមួយគ្រឿង បានក្រឡាប់អូសនៅចំណុចគីឡូម៉ែត្រលេខ៨៧ លើកំណាត់ផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

រថយន្តដែលក្រឡាប់នេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3D-0103 ពណ៌ស ដឹកស្រាបៀរកម្ពុជា បើកបរដោយឈ្មោះ ពើយ ពន់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលគ្រួស ឃុំអន្លងវែង ស្រុកអន្លង់វែង រួមដំណើរ២នាក់ រួមមានឈ្មោះ ហុង ម៉ៅ អាយុ​២៥ឆ្នាំ និងឈ្មោះ ទី ទិត្យ អាយុ២១ឆ្នាំ អ្នកទាំង២មានទី
លំនៅជាមួយអ្នកបើកបរ។

ចំពោះករណីនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។ ចំណែកមូលហេតុបណ្តាលមកពីបែកកង់៕

មតិយោបល់