បាត់ដំបងៈ កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ទី៣ ខែសីហា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងជាប់គ្នាយ៉ាងសន្ធោសន្ធៅ នៅចំណុច ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះប្រត្តិបត្តិការសហការជាមួយកម្លាំងនគរបាល បង្ការ និង ពន្លត់អគ្គិភ័យ ចុះជួយពន្លត់។
សមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ វ៉ា កូឡាប ភេទស្រី អាយុ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ ជា សុខគង់ ភេទស្រី អាយុ ៣១ឆ្នាំ ។
ក្នុងនោះដែរ អគ្គិភ័យបានឆាបឆេះសម្ភារៈខូចខាតមាន ៖
– ឥវ៉ាន់លក់ចាប់ហួយទាំងស្រុង
– ប្រាក់ដុល្លារ ចំនួន ៤០០ដុល្លារ
– ប្រាក់ខ្មែរចំនួន ៧២ម៉ឺនរៀល
– មាសចំនួន ៤ជី
– ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១៦
– ខ្សែ.ក ចំនួន ៧ជី
– ទូរសព្ទដៃម៉ាកណូគា មួយគ្រឿង។
ចំណែកមូលហេតុ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕
មតិយោបល់