ព័ត៌មានជាតិ

Update៖ កម្មករសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ យ៉ាងអាណោចអាធ័ម

កណ្តាលៈ កាលពីវេលាម៉ោង៩ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានករណី ឆ្លងចរន្តអគ្គិសនី ឆក់បណ្តាលឲ្យកម្មករសំណង់ម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម នៅចំណុចផ្ទះកំពុងជួលជុល ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហៅក្រៅ តូ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបាញ់ថ្នាំនៅជញ្ជាំង ក៏បានឡើងទៅដាក់កុងតាក់នៅខាងលើផ្ទះក៏ឭសូសំឡេងស្រែកហើយថា «ជួយផង» ក៏បានអើតចេញពីបង្អួត ឃើញជនរងគ្រោះឆក់និងម៉ូទ័របាញ់ថ្នាំ ហើយក៏ចុះមកក្រោម បានដកខ្សែភ្លើងចេញហើយក៏ស្រែកហៅម្ទាស់ផ្ទះឲ្យជួយ រឹតទ្រូងដើម្បីឲ្យមានចលនា យកជនរងគ្រោះកប់ខ្សាច់។ ពេលនោះម្ចាស់ផ្ទះ បានតេហៅឡានពេទ្យ ពេលនោះឡានពេទ្យមកដល់ បានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះពិតជាបានស្លាប់ដោយសារ ឆក់ចរន្តអគ្គិសនី បណ្តាលឲ្យស្លាប់ពិតប្រាកដមែន ដោយមានស្លាកស្នាម ត្រង់ទ្រូងក្រោមខាងឆ្វេង ស្នាមដៃខាងស្តាំ ដោយមិនបានពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌឡើយ ។

ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យម្ទាស់ផ្ទះនិងមេការ យកទៅតម្កល់នៅវត្តព្រែកសំរោង និងកំពុងទំនាក់ទំនងក្រុមគ្រួសារយកទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់