ព្រះសីហនុៈ កាលពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
រថយន្តប៉ែនដឹកថ្ម ពណ៌ស ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលរថយន្តពាក់ស្លាកលេខ ព្រះសីហនុ 3A-6795 ពីក្រោយពាក់ស្លាកលេខ 4A-3396 បានបុកជាប់បង្កាន់ដៃស្ពាន បណ្តាលឲ្យកកស្ទះ ចរាចរណ៍ទាំងស្រុង។ រហូតមកដល់ម៉ោងថ្ងៃត្រង់នេះ ចរាចរណ៍សមត្ថកិច្ចបើកម្ខាងបិទម្ខាង អាចឆ្លងកាត់បានជាបណ្តើរៗហើយ៕






មតិយោបល់