ព័ត៌មានជាតិ

យុវជន​ម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីសេពសន្ថវៈអនីតិជន

កំពង់ចាម:​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២០និង១៥នាទី ចំណុចវាលស្រែនៅស្រុកចម្ការលើ​ ខេត្តកំពង់ចាម​ មានករណីរួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ដោយជនសង្ស័យឈ្មោះ ហេង សុភាក់ ភេទប្រុស អាយុ២៣ឆ្នាំ​ ជាតិខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម។ ចំណែកជនរងគ្រោះឈ្មោះ ហ.​ ល.អ​ ភេទស្រី អាយុ១៣ឆ្នាំ នៅស្រុកកំពង់សៀម។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ បានទទួលបណ្ដឹងពីជីដូនរបស់ជនរងគ្រោះ ដែលបានដាក់ពាក្យប្តឹងទៅលើឈ្មោះ ហេង សុភាក់​ ភេទប្រុស អាយុ ២៣ឆ្នាំជាតិ ខ្មែររស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ​ ស្រុកកំពង់សៀម ថាបានចាប់រំលោភសេពសន្ថវ:មកលើចៅរបស់ខ្លួនកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២០និង១៥នាទី នៅចំណុចស្រែក្នុងស្រុកចម្ការលើ។ ដោយនៅពេលកើតហេតុ ចៅរបស់ខ្លួនបាត់ចេញពីផ្ទះ ហើយខ្លួនបានទូរស័ព្ទរក ពេលនោះចៅរបស់ខ្លួនបាននិយាយតាមទូរស័ព្ទថា ជួយផងៗ ដោយមានការសង្ស័យ បាននាំគ្នាដើររក លុះដល់ម៉ោងប្រហែល០៩យប់ ទើបឃើញមានម៉ូតូ០១គ្រឿង ជិះមកឈប់មុខផ្ទះ ហើយចៅរបស់ខ្លួនបានជិះ ពីលើម៉ូតូ ទើបសាកសួរ បានឲ្យដឹងថាចៅរបស់ខ្លួនទើបបានរួមរ័កជាមួយឈ្មោះ ហេង សុភាក់ ។ ក្រោយពីបានទទួលបណ្ដឹង សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ បានសហការជាមួយកម្លាំងប៉ុស្តិ៍អូរស្វាយ និងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកកំពង់សៀម ដឹកដោយលោកវរសេនីយ៍ទោ ខ្លូត ហ៊ាន់ អធិការរងផ្នែកយុត្តិធម៌ ចុះស្រាវជ្រាវករណីខាងលើ លុះដល់ម៉ោង១៤ និង៣០នាទី ទើបធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីធ្វើការសាកសួរ។

ក្រោយមកជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ ហ.ល.អ ភេទស្រី អាយុ១៣ឆ្នាំពិតមែន។
បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ តាមបញ្ជាលោក​ សាន សុភ: ព្រះរាជអាជ្ញារងអមសាលាដំបូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់