ភ្នំពេញៈ កម្មករសិប្បកម្មកាត់ដេរយីហោ«JU LI»ជាង២០០នាក់ ដែលថៅកែទើបធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងមកនោះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួលនិងប្រាកបំណាច់ផ្សេងៗតាមច្បាប់ការងារក្រោយពី សិប្បកម្មមួយនេះត្រូវបានបិទទ្វារលែងដំណើរការជាច្រើនថ្ងៃមកហើយនេះ។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសិប្បកម្ម«JU LI» ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករបាននិយាយថា សិប្បកម្មមួយនេះយ្រូវបានបិទទ្វារហើយដោយសារតែគ្មានអ្នកគ្រប់គ្រងព្រោះថៅកែបានស្លាប់ទាំងប្ដីនិងប្រពន្ធទៅហើយ ដោយប្រពន្ធឈ្មោះ LI FUZI ជនជាតិចិន អាយុ៣៨ឆ្នាំ បានស្លាប់ដោយសារជំងឺនៅឯប្រទេសចិន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។ ចំណែកប្ដីឈ្មោះ KOR JU អាយុ៤៩ឆ្នាំ ជាជនជាតិកូរ៉េ ហើយក្រោយពេលប្រពន្ធស្លាប់ចោលគាត់ ខូចចិត្តយ៉ាងខ្លាំងនិងបានផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដល់វេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានកម្មករប្រទះឃើញគាត់ចងកស្លាប់។ ដោយសាកសពមានសភាពហើមស្អុយនៅលើជាន់ទី២ផ្ទះជួលលេខ៦០៧អា ផ្លូវលេខ៦៨កា ភូមិចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាត់ទៅហើយ។
កម្មករបានបន្តទៀតថា បន្ទាប់មកសិប្បកម្មខាងលើត្រូវបានបិទទ្វារ។ ចំណែកកម្មករជាង២០០នាក់បានស្វែងររកអ្នកទទួលខុសត្រូវលើប្រាក់ឈ្នួលនិងប្រាក់អតីភាពការងារផ្សេងៗ ប៉ុន្តែអត់មានដំណោះស្រាយឡើយទើបឈានដល់ធ្វើបាតុកម្មនាំបិទផ្លូវមុខសិប្បកម្មតែម្ដង ដើម្បីពន្លឿនរកដំណោះស្រាយ។
ដោយឡែកលោក វង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការសម្រាប់ដោះស្រាយបាតុកម្មនិងកូដកម្មនៃក្រសួងការងារបានសំណូមពរសុំឲ្យកម្មករស្ងៀមស្ងាត់ ដោយលោកបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានស្រូតដៃស្រូតជើងធ្វើការជូនហើយ។ ដោយពេលនេះកំពុងរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រី ដើម្បីស្នើរសុំថវិកាបុរេប្បទាន នេះហើយ។ ទន្ទឹមនិងនោះដែរលោកអគ្គលេខាធិការរង បានសំណូមពរដល់បងប្អូនកម្មករទាំងអស់ធ្វើយ៉ាងណាជួយសហការជាមួយក្រុមការងារនិងអនុញ្ញាតឲ្យខាងរដ្ឋបាល និងគណនេយ្យបានចូលប្រមូលយកឯកសារពាក់ព័ន្ធផ្សេងៗយកទៅ សហការជាមួយក្រុមការងារ ធ្វើការ បានរហ័សនិងដើម្បីឲ្យការងារដំណើរការបានលឿនផង៕
https://youtu.be/BNnaksnJ_p4
មតិយោបល់