ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូនចោរ ឆក់ ប្លន់ វ័យក្មេង ៤នាក់ ទៅឲ្យតុលាការ ចាត់ការតាមច្បាប់

ភ្នំពេញៈ ក្រោយពីដឹកក្រុមចោរប្លន់ ០៥នាក់ ទៅដាក់គុក ព្រៃស តាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ រួចមក នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ច ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល បានបន្តបញ្ជូនជនសង្ស័យ ចំនួន ០៤នាក់ទៀត ទៅឲ្យតុលាការក្រុងភ្នំពេញ ចាត់ការតាមច្បាប់ ពាក់ព័ន្ធសំណុំរឿង លួចប្លន់ ៩ករណី ក្នុងទឹកដីក្រុងភ្នំពេញ និងខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យខាងលើ៖
-ទី១ឈ្មោះ ហូ ផាន់ណា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

-ទី២ឈ្មោះ ទន់ អង្គាបុត្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-ទី៣ឈ្មោះ កែវ សុខវិសាល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១៤ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-និងទី៤ឈ្មោះ ហេង ដារ័ត្ន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះលេខ ៥៣៩ ផ្លូវលេខ១២៨ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សូមជម្រាបជូនថា កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យទាំង ៤នាក់ខាងលើ កាលពីថ្ងៃទី២ និងទី៣ ខែសីហា ឆ្នាំ២០១៨ ពាក់ព័ន្ធបទល្មើស ចំនួន ០៩ ករណី៖

-ករណីទី១ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ ក្រហម) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧។

-ករណីទី២ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រពណ៌ផ្ទៃមាឃ) នៅចំណុចរង្វង់មូលព្រះនរាយណ៍ ផ្លូវជាតិលេខ២ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧។

-ករណីទី៣ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបជ័រដៃតូច) នៅចំណុចស្ថានីយ៍ប្រេង តូតាល់ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

-ករណីទី៤ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាក LV) នៅចំណុចផ្លូវលេខ ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៧។

-ករណីទី៥ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយម៉ាកLV ពណ៌ សូកូឡា) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២១ ផ្លូវលេខ២៣៧ ក្រុម៣២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

-ករណីទី៦ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ខ្មៅ ) ប្រព្រឹត្តនៅចំណុចមុខហាង ពិភពម៉ូត ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨។

-ករណីទី៧ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាកIPhone 8 plus ពណ៌ទឹកមាសប្រព្រឹត្តនៅចំណុចក្បែរបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌទួលគោក ផ្លូវលេខ១៨២ ក្រុមទី២២ ភូមិ៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨។

-ករណីទី៨ លួចមានស្ថានទម្ងន់ទោស (ទូរស័ព្ទដៃម៉ាក អាយហ្វូន៦ផ្លឹស ពណ៌ ទឹកមាស) ប្រព្រឹត្តនៅចំណុចមុខវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្លូវលេខ ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨។

-ករណីទី៩ ប្រើប្រាស់ដោយខុសច្បាប់នូវ សារធាតុញៀន ប្រព្រឹត្តនៅចំណុចបន្ទប់លេខ៤០១ ផ្ទះសំណាក់ តារាម៉ូដែលពេជ្រ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានដកហូតវត្ថុតាងជាច្រើនរួមមាន៖
-ម៉ូតូម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៤ លេខតួ ៣១៥០០២ លេខម៉ាស៊ីន ៣១៤៧៩២ ពាក់ស្លាកលេខ ភ្នំពេញ 1DC-5821
-ម៉ូតូម៉ាក SUZUKI NEX ពណ៌ សខៀវ លេខតួ ៣០៣៦៩៥ លេខម៉ាស៊ីន ៣០៣៦៦៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8203
-ម៉ូតូហុងដា ព័ណ៌ខ្មៅ សេរី ២០១៨ ចំនួន ០១គ្រឿង
-ទូរស័ព្ទដៃម៉ាកណូគៀ២៣០ ពណ៌ខ្មៅមួយគ្រឿង
-ទូរស័ព្ទម៉ាកសាំសុង ពណ៌ស មួយគ្រឿង
-ខ្សែដៃលោហធាតុ ពណ៌ លឿងស (ក្លែងក្លាយ) មួយខ្សែ
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន១៣៦៧០៨ ពាក់ស្លាកលេខត្បូងឃ្មុំ1E-9118
-ទូរស័ព្ទដៃម៉ាកណូគៀ ពណ៌ស ស៊ីមកាតលេខ ០៩៣ ៦៩៣៩៩២
-ដាវចំនួន០២ ដើម
-ម្ស៉ៅក្រាមពណ៌សថ្លា មួយកញ្ចប់តូច
-ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១
-ដែកកេះ ចំនួន២
-និងកាបូបស្ពាយជាច្រើន៕

មតិយោបល់