ព័ត៌មានកីឡា

ចាញ់ Bayern Munich តែ មានរឿងប្លែកមួយសម្រាប់ Man Utd

ក្រុមបិសាចក្រហម Manchester United ក្នុងការប្រកួតមុនបើករដូវកាលកន្លង​មកនេះ ហាក់មិនទទួលបានលទ្ធផលជាផ្លែផ្កាដូចក្រុមអង់គ្លេសផ្សេងឡើយ ពោល​ចាញ់ច្រើនជាងឈ្នះ។

ជាក់ស្តែងណាស់ Man Utd បានបន្តមកចាញ់ក្រុម Bayern Munich ១-០ ទៀត ក្នងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ ដែលនេះបង្ហាញឲ្យឃើញពី​ទម្រង់លេងមិនល្អឡើយ របស់បិសាចក្រហម សម្រាប់រដូវកាលថ្មីនេះ។ ក្នុងនោះដែរ អ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ Man Utd នោះគឺ ខ្សែប្រយុទ្ធវ័យ​ក្មេងអង់គ្លេស Marcus Rashford បានប្តូរលេខអាវពី ១៩ មកពាក់លេខ១០វិញ​ពោលគឺជាលេខអាវយ៉ាងល្អរបស់កីឡាកររូបនេះ។

ជាការពិតណាស់ លេខ១០នេះដែរ ជាលេខអាវរបស់ Zlatan Ibrahimovic តែក្រោយការចាក​ចេញរួចមក Man Utd មិនទាន់ប្រគល់ឲ្យកីឡាកររូបណាឡើយ ដោយរក្សាឲ្យ​ទំនេរប៉ុន្មានខែកន្លងមកហើយ។ យ៉ាងណាវិញ ចុងក្រោយនេះ បិសាចក្រហម Manchester United បានសម្រេចប្រគល់ឲ្យ Marcus Rashford ពាក់លេខអាវនេះ ជំនួសតំណែង Zlatan Ibrahimovic វិញ។

ដូច្នេះហើយ ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford នឹងពាកអាវលេខ១០ ជំនួសអាវលេខ ១៩នៅរដូវកាលថ្មីនេះ ក្នុងក្រុមបិសាចក្រហម Manchester United ។

//www.youtube.com/watch?v=fzzqVf-fN14

មតិយោបល់