ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកម៉ូតូពេញទំហឹង ស្លាប់នារីម៉ាស្សា២នាក់និងរបួសធ្ងន់ម្នាក់!..

កោះកុង: កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូ នៅប៉ាណូរង្វង់មូលអេស៊ីលីដា ភូមិ១ សង្កាត់ស្មាច់មានជ័យ បណ្តាលឲ្យស្រ្តី២នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះមានឈ្មោះ ស៊ិន ពៅ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរម៉ាស្សា (ស្លាប់ពេលដល់មន្ទីរពេទ្យ),ទី២ឈ្មោះ ស៊ីន ពុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរម៉ាស្សា និងទី៣ឈ្មោះ ស៊ិន ពេជ្យ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរម៉ាស្សា(ស្លាប់ពេលដល់មន្ទីរពេទ្យ) អ្នកទាំង៣នាក់ស្នាក់នៅភូមិសង្កាត់កើតហេតុ។

ចំពោះករណីនេះ រថយន្តបើករត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវ និងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ។

ចំណែកសាកសពទាំង២នាក់ ត្រូវបានសាច់ញាតិដាក់តម្កល់នៅមន្ទីរពេទ្យខេត្ត៕

មតិយោបល់