ព័ត៌មានជាតិ

បុរសជនជាតិវៀតណាមម្នាក់ ឆក់ខ្សែភ្លើង​ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!..

ភ្នំពេញៈ បុរសជនជាតិវៀតណាមវ័យ៦២ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់បណ្តាលឲ្យស្លាប់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៦ ខែ សីហា ឆ្នាំ២០១៨ ស្ថិតនៅបែរចិញ្ចឹមត្រីមាត់ច្រាំងមាត់ទន្លេ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមក្រុមគ្រួសារឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ង្វៀង យ៉ាំងយ៉ុង ភេប្រុស អាយុ៦២ឆ្នាំ។

ប្រភពព័ត៌មានឲ្យដឹងថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ហើយត្រូវគេដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ តែដោយស្ថានភាពអ្នករបួសធ្ងន់ធ្ងរពេកក៏បានស្លាប់មុនទៅដល់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សពត្រូវបានដឹកតាមរថយន្តមកក្រោមស្ពានរួចបញ្ជូនបន្តតាមទូកយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់