ឥណ្ឌូនេស៊ីៈ អ្នកទេសចរជាង ១,០០០ នាក់ ត្រូវបានអាជ្ញាធរជម្លៀសខ្លួន ចេញពីប្រជុំកោះ Gili នៅឥណ្ឌូណេស៊ី នាថ្ងៃច័ន្ទនេះ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅក្បែរកោះជិតខាង Lombok ដែលបានសម្លាប់មនុស្ស ៩១ នាក់ និងមនុស្សរាប់រយនាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨។
Gili គឺជាប្រជុំកូនកោះផ្កាថ្មតូចៗចំនួន៣ ដែលមានចម្ងាយប្រមាណពីរបីគីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងជើង នៃកោះធំ Lombok ដែលមានប្រជាប្រិយភាពបំផុត ទៅលើវិស័យទេសចរណ៍។
រូបភាពដែលត្រូវបានបង្ហោះតាមអនឡាញ ដោយមន្រ្តីជួយសង្គ្រោះ បានបង្ហាញឲ្យឃើញថា ភ្ញៀវទេសចររាប់រយនាក់ និងអ្នកស្រុកជាច្រើននាក់ បានភ័យស្លន់ស្លោយ៉ាងខ្លាំង នៅលើឆ្នេរ អំទ្បុងពេលដែលពួកគេរង់ចាំការដឹកជញ្ជូនទៅកាន់ទីសុវត្ថិភាព។
លោក Muhammad Faozal ប្រធានភ្នាក់ងារទេសចរណ៍នៅខេត្ត West Nusa Tenggara បាននិយាយថា មានអ្នកទេសចរបរទេសប្រមាណជា ១,២០០នាក់ នៅលើកោះ Gilis ។
ដោយលោកបានប្រាភ្នាក់ងារ AFP ថា៖ «យើងមិនអាចជម្លៀសពួកគេទាំងអស់ នៅពេលតែមួយបានទេ ពីព្រោះការដាក់មនុស្ស ឲ្យនៅលើទូករបស់យើង គឺមានការកំណត់ ខណៈពួកគេ ចង់ចាកចេញពីកោះភ្លាមៗនោះ»៕
មតិយោបល់