ព័ត៌មានជាតិ

ជនសង័្សយម្នាក់យកប៉ែលធ្វើសកម្មភាព វាយប្លន់យកម៉ូតូជនរងគ្រោះនិងប្រាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃ ព្រហស្បតិ៍ ១៣កើត ខែ ភទ្របទ ឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមទាំងយោ បល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាល ព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទ័ណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស៊ុ សុភ័ក្រ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យឹម កុសល់ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបងថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្រុមទី០៤ ភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ប្លន់) មួយបានកើតឡើងដែលករណី នេះជនសង័្សយបានប្រើប្រាស់ប៉ែលវាយ ទៅលើជនរងគ្រោះ និងយកទ្រព្យសម្បត្តិមានម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ា ស៊ីន៣៣ ៧ ៣៩៧ ចំនួន០១គ្រឿងនិងប្រាក់រៀលចំនួ ន៤៥,០០០រៀល (បួនម៉ឺនប្រាំពាន់រៀល ។

ទទួលបាននូវពាក្យបណ្តឹងពីជនរងគ្រោះដូច្នេះ សមត្ថកិច្ចនគរបាលបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូ តនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីធ្វើការសាកសួរ ហើយក្រោយពីសាកសួរជនសង័្សយបានសារភាពថា រូបគេពិតជា បានប្រើប្រាស់ប៉ែលប្លន់យកម៉ូតូ និងប្រាក់ពីជនរងគ្រោះខាងលើពិតប្រាកដមែន ។

សម្ភារ:ដកហូត៖ -ម៉ូតូម៉ាកវីវ៉ា សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន ៣៣៧ ៣៩៧ ចំនួន០១គ្រឿង
-ប៉ែលដងឫស្សីចំនួន០១មួយ ។ -ពូថៅចំនួន០១ ។

ករណីខាងលើនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់