ព័ត៌មានជាតិ

បង្រៀនមន្រ្តីបរិស្ថានឲ្យចេះសរសេរព័ត៌មានខ្លី និងបញ្ជូនលឿនដើម្បីឲ្យសាធារណជនឆាប់ដឹង

ភ្នំពេញៈ ប្រសិទ្ធភាពនៃការបញ្ជូនសារទៅកាន់សាធារណជន គឺជាប្រធានបទដែលបានលើកឡើងក្នុងសិក្ខាសាលាស្តីពីការរៀបចំ​បង្កើតបណ្តាញ​ជនបង្គោល​ព័ត៌មាន បរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានធ្វើនាថ្ងៃទី១៤ ខែកញ្ញានេះនាទីស្តីការក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លើកឡើងថា «កម្មវិធីថ្ងៃនេះ និងមានការចែករំលែកនូវបទពិសោធន៍ ជូនដល់មន្រ្តីបង្គោលផ្នែកព័ត៌មាន លើវិជ្ជាជីវៈសារព័ត៌មាន អាចសរសេរព័ត៌មានខ្លី និងមានល្បឿនលឿន ដើម្បីឲ្យព័ត៌មានទាំងនោះអាចជ្រួតជ្រាបទៅដល់សាធារណជន ក៏ដូចជាបណ្តាញ​អ្នកសារព័ត៌​មានជាតិ អន្តរជាតិ បានទាន់ពេលវេលា»។

លោកក៏បានធ្វើការវាយតំលៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាការចូលរួមរបស់សិក្ខាកាមទាំងអស់ ក្នុងការចែករំលែក និងទទួលបាននូវចំណេះដឹងបន្ថែម​ទាក់​ទង​និងជំនាញសារព័ត៌មាន របៀបសរសេរព័ត៌មាន ផ្តល់ព័ត៌មាន។

លោកក៏បានសំណូមពរដល់គ្រូបង្គោលទាំងអស់ធ្វើយ៉ាងណាផ្តល់ព័ត៌មាន និង ផ្សព្វផ្សាយព័ត៌មានជូនសាធារណជនឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កម្មវិធីនេះមានការចូលរួមពីនាយកដ្ឋានព័ត៌មាន និង ផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្នុងគោលបំណងរៀបចំបង្កើត​បណ្តាញជនព័ត៌មានបរិស្ថាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានអ្នកចូលរួមប្រមាណ៥២នាក់ មកពីបណ្តាអគ្គនាយកដ្ឋាន នាយកដ្ឋាន ចំណុះក្រសួងទីស្តីការក្រសួង​បរិស្ថាន និងមន្រ្តីបង្គោលព័ត៌មានបរិស្ថានមកពីមន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥៕

ក្រសួងបរិស្ថានក្រសួងបរិស្ថានក្រសួងបរិស្ថាន

មតិយោបល់