កូរ៉េៈ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទនេះ បានរៀបចំបើកក្រុមការងារមួយ ដើម្បីបំបែកអង្គភាពស៊ើបការណ៍យោធារបស់ខ្លួន បន្ទាប់មានរឿងអាស្រូវនៃការជ្រៀតជ្រែកផ្នែកនយោបាយ ដែលនាំឲ្យរដ្ឋាភិបាលសម្រេចចិត្ត បង្កើតអង្គថ្មីមួយទៀត។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨។
ការរៀបចំក្រុមការងារនេះ នឹងត្រូវដឹកនាំដោយឧត្តមសេនីយ៍ឯក Nam Young-sin ជាមេបញ្ជាការថ្មីនៃបញ្ជាការសន្តិសុខការពារជាតិ (DSC) ដែលត្រូវបានតែងតាំងដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន កាលពីសប្តាហ៍មុន ។
លោកមូន បានបញ្ជាឲ្យមានការបំបែក និងបង្កើតថ្មីនៃ DSC បន្ទាប់ពីត្រូវបានគេចោទប្រកាន់ពីបទត្រួតពិនិត្យឡើងវិញនូវការស្នើសុំច្បាប់អាជ្ញាសឹក ដើម្បីទប់ស្កាត់ការប្រមូលផ្តុំផ្សែងភ្លើង ដែលនាំឲ្យមានការចោទប្រកាន់លើអតីតប្រធានាធិបតីលោកស្រី ប៉ាក ហ្គឺនហេ។
ក្នុងនោះ DSC ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា បានរៀបចំមតិយោបល់សាធារណៈ តាមប្រព័ន្ធអ៊ីនធើណែត រួមទាំងការឃ្លាំមើលដោយខុសច្បាប់ ទៅលើគ្រួសាររបស់ជនរងគ្រោះ ដែលបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយលិចនាវា ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់ ភាគច្រើនជាសិស្សវិទ្យាល័យ អំទ្បុងពេលពួកគេ ចុះកម្មសិក្សាសាលា នៅភាគខាងត្បូងកោះរមណីយដ្ឋាននៃខេត្ត Jeju កាលពីខែមេសា ឆ្នាំ ២០១៤កន្លងទៅ៕
មតិយោបល់