Post News Media ព័ត៌មានជាតិ ជនសង្ស័យ ០៣ ន...

ជនសង្ស័យ ០៣ នាក់ ត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: បើតាមសមត្ថកិច្ច នៅថ្ងៃទី២៥ ខែកុម្ភ: បានឲ្យដឹងថា វេលាម៉ោង១០ និង៥០នាទីយប់ កម្លាំងជំនាញខណ្ឌប៉ុស្តិ៍ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបជាក់ស្តែងករណីជួញដូរគ្រឿងញៀន នៅចំណុចផ្លូវលំ ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦។

ដោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ទី១ ឈ្មោះ ណុប សារឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក (ជួញដូរ) ទី២ ឈ្មោះ យ័ន សុធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងមិនពិតប្រាដក ស្នាក់នៅផ្លូវលំ ក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (ប្រើប្រាស់) និងទី៣ ឈ្មោះ លីម គុណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (ប្រើប្រាស់)។

វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់ធំ, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង
និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ កសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី និងបន្តធ្វើការស្រាវជ្រាវចាប់បក្ខពួក៕