(កណ្តាល:) នគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិកាស្រុកអង្គស្នួលនិងជាប្រធានស.អ.កស្រុក និងក្រុមការងារ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល និងលោក នីម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល និងជាប្រធានកិត្តិយស ស.អ.ក មានអង្ករ០១បាវ(៥០km) ថវិការ២០ម៉ឺនរៀល -ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស-មី០១កេសតូច យកទៅចែកជូន និងសួរសុខទុក្ខដល់សមាជិកស.អ.ក ឈ្មោះ វាន់ តាប ភេទប្រុស រស់នៅភូមិព្រៃរការ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាជនពិការ ស្លាប់មួយចំហៀងខ្លួន ដែលកំពុងសម្រាកព្យាបាលនៅផ្ទះ(អតីតយុទ្ធជន)។
លោកអធិការ បានបញ្ជាក់ថា និងបន្តរសកម្មភាពមនុស្សធម៌ នេះជារឿងរហូត៕
ព័ត៌មានជាតិ
មតិយោបល់