ព័ត៌មានជាតិ

រថយន្តfordស្លាកលេខភ្នំពេញ2AJ-8010 បោះពួយទៅបុកម៉ូតូដឹកត្រី ស្រ្តីម្នាក់រងរបួសធ្ងន់ នៅស្ពានហង្សកោះពេជ្រ

ភ្នំពេញ: រថយន្តម៉ាកford មួយគ្រឿង បានបើកបរកក្នុងល្បឿនយ៉ាងលឿនបោះពួយលុះមកដល់ចំណុចផ្លូវបំបែកជា ៤ ដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅបុកម៉ូតូដឹកត្រីមួយគ្រឿង បណ្តាលឲ្យស្ត្រីម្នាក់រងរបួសជើងម្ខាងធ្ងន់។ ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង ៥០នាទី រសៀល ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវស្ពានហង្ស កែងនិងផ្លូវបើកថ្មី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កគឺម៉ាក ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AJ-8010គ្រឿងមួយ បើកបរចេញពីក្នុងកោះពេជ្រ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខា ងលើ។ ដែលជាចំណុចផ្លូវបំបែកជា ៤នោះ ក៏បានទៅបុកជាមួយនិងម៉ូតូដឹកកត្រីមួយគ្រឿងម៉ាក ហុដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CB-3796 បណ្តាលឲ្យស្ត្រីម្នាក់រងរបួសជើងម្ខាងធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ និង ហៅរថយន្តមកដឹកស្ត្រីរងគ្រោះ យកទៅធ្វើការព្យាបាលនៅពេទ្យកាល់ម៉ែត ចំណែកឯ រថយន្តបង្កនិង ម៉ូតូរបស់ជនរងគ្រោះត្រូវបានយកទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត៕

មតិយោបល់