ព័ត៌មានជាតិ

ឡិចស៊ីសRX300 ពាក់ស្លាកលេខ ភ្នំពេញ2R-5608 បុកក្មេងប្រុសម្នាក់កំពុងដើរតាមផ្លូវ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ

កំពង់ស្ពឺ: មានករណៅគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2R-5608 បើកបរពីកើតទៅលិច បានបុកក្មេងប្រុសអាយុ១១ឆ្នាំ កំពុងដើរតាមដងផ្លូវ បណ្តាលឲ្យរបួសធ្ងន់ ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់ពេទ្យមណ្ឌលសុខភាពឃុំត្រែងត្រយឹង ។

ករណីនេះកើតនេះកើតឡើងនៅម៉ោង១និង៤០នាទី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៨៧-៨៨ ភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់បាត់ ។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់