ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស្រវឹងដើរធ្លាក់ត្រពាំងទឹកលង់ស្លាប់!…

តាកែវ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ផឹកស្រាស្រវឹងដើរធ្លាក់ត្រពាំងទឹកទួលត្រពាំងពែលង់ស្លាប់ នៅភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ ថុន ហឿន ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។

ករណីនេះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការពិនិត្យសាកសពតាមលក្ខណ:បច្ចេកទេស តើបសន្និដ្ឋានថា សាកសពពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន។

ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់