កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ៩រោច ខែកក្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី មានករណីអំពើលួច (ម៉ូតូ) នៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សឿក ម៉ារិន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរជាងជួសជុលម៉ូតូ ។ ចំណែកជនសង្ស័យឈ្មោះ ឡុង ឌីណេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ-សង្កាត់កើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖១-ម៉ូតូមួយគ្រឿងម៉ាក yamaha sirius ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ផ្លាកលេខកណ្តាល ១AC1349 (ជនរងគ្រោះ)។
កាលពីពេលកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ដែលចតទុកមុខផ្ទះហើយជិះរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើមមៀន ឲ្យជួយស្រាវជ្រាវស្វែងរកជនសង្ស័យ ចាត់ការតាមច្បាប់ ។ ក្រោយពីទទួលបានពាក្យបណ្តឹងរួចមក កម្លាំងប៉ុស្តិ៍ដើមមៀន សហការជាមួយកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ ដឹកនាំដោយលោកអធិការរងទទួលការងារយុត្តិធម៌ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាង នៅចំណុចភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តចាត់ការតាមនីតិវិធី តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើ របស់ជនរងគ្រោះប្រាកដមែន ព្រោះដោយសារខ្លួនចាញ់ល្បែង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់