ព័ត៌មានជាតិ

បុរសជនជាតិបារាំងម្នាក់ ស្លាប់នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដោយសារតែ….!

សៀមរាបៈ កាលពីវេលាម៉ោងប្រហែល៩និង៤០នាទីយប់ ថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៨ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ភូមិ កសិកម្ម សង្កាត់ ស្រង៉ែ ក្រុង/ខេត្តសៀមរាប ជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះឈ្មោះ DIWO THIERRY OLIVIER ភេទប្រុស កើតឆ្នាំ ១៩៥៨ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ ១៤FV០៣១៩៤ ទិដ្ឋាការស្នាក់នៅលេខEI០០៩៥២៦១៧ ផុតកំណត់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះជាមួយប្រពន្ធឈ្មោះ ជុង សុខា ជនជាតិ ខ្មែរ នៅភូមិ វត្តស្វាយ សង្កាត់ សាលាកំរើក ក្រុង/ខេត្តសៀមរាប។

តាមការសាកសួរប្រពន្ធបានឲ្យដឹងថា នាវេលាម៉ោងប្រហែល ២រសៀល ថ្ងៃទី០៦ ខែ សីហា ឆ្នាំ ២០១៨ ប្តីរបស់ខ្លួនមានអាការៈឈឺក្បាលខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ រហូតដល់វេលាម៉ោងកើតហេតុថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏បានស្លាប់។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយជំងឺខ្វះខ្យល់អុកស៊ីសែនចិញ្ចឹមខួរក្បាលនិងជំងឺមហារីកសួត។

សាកសពត្រូវបានតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចរបស់ក្រុមគ្រួសារនិងស្ថានទូត៕

មតិយោបល់