ព័ត៌មានជាតិ

ចំអ្នកចិត្តធម៌មិនយកសំណង! ស្រវឹងជិះម៉ូតូទៅបុកពីក្រោយគូថរថយន្តកូរ៉ូឡា ខ្ទេចយ៉ាងដំណំផ្អើលទាំងយប់

ភ្នំពេញ: កាលពីវេលាម៉ោង០៩និង៣៥នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ស្រវឹងស្រា បានជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AB-0052 បានជ្រុលទៅបុកពីក្រោយ រថយន្តម៉ាក កូរ៉ូឡា ពណ៌ត្រីឆ្លូង ពាក់ស្លាកលេខ ភ្នំពេញ 2X-9943 កំពុងជិះពីមុខស្របទិសដៅគ្នាចំពីក្រោយពេញទំហឹង បណ្តាលឲ្យខាងរថយន្តរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវលេខ​៣៥៥ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ដោយសារតែភាគីខាងជនរងគ្រោះជាម្ចាស់រថយន្តអាណិត ទើបមិនឲ្យសងសំណងអ្វីនោះទេ និងបានពន្យល់ណែនាំឲ្យបើកបរដោយការប្រុងប្រយត្ន័ឡើងវិញ ទើបមិនកើតមានគ្រោះថ្នាក់បែបនេះទៀត៕

មតិយោបល់