ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ សង្ស័យស្រេកទឹកខ្លាំង ចុះផឹកក្នុងប្រឡាយទឹកស្អុយមុខសាលាក្តីខ្មែរក្រហម

ភ្នំពេញ: កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ មានករណីរថយន្តមួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ- 9709 ធ្វើដំណើរដោយបុរស២នាក់ សង្ស័យគេចពីអ្វីមួយ ស្របពេលមានភ្លៀងរអិលផងក៏រេចង្កូតធ្លាក់ផ្លូវចូលប្រឡាយទឹកស្អុយតែម្តង។ សំណាងណាស់គ្មាននរណាម្នាក់រងរបួស ស្ថិតនៅចំណុចមុខសាលាក្តីខ្មែរក្រហម តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យ និងបានឲ្យម្ចាស់រថយន្តហៅរថយន្តស្ទូច មកស្ទូចយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់