កណ្តាលៈ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៣០នាទី ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រង់ចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អ ស ថ ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរត្បាញ។
ជនសង្ស័យឈ្មោះ លន រ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖ គ្មាន
ដំណើររឿង៖ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានចងមុងរៀបចំកន្លែងដេករួចចោមពុងចុះមកងូតទឹកនៅក្រោមផ្ទះ ស្រាប់តែផ្ទះអ្នកជិតខាងមានកូនដួលបែកក្បាល ជនរងគ្រោះបានដើរទៅមើល ពេលដើរត្រឡប់មកផ្ទះវិញឃើញស្បែកជើងផ្ទាត់នៅកាំជណ្តើរចំនួន ១គូ ដោយមានការសង្ស័យក៏ដើរឡើងទៅលើផ្ទះ ស្រាប់តែឃើញជនសង្ស័យដេកក្នុងមុងជន ជនរងគ្រោះបានស្រែកឆោឡោ ក្រោយមកប្អូនថ្លៃជនសង្ស័យឈ្មោះ រស់ ភា បាននាំជនសង្ស័យទៅផ្ទះ លុះដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង ៨និង០០នាទីព្រឹក ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់