ត្បូងឃ្មុំៈ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១និង៣០នាទីរសៀល មានករណីហិង្សាមានស្ថានទម្ងន់ទោស១កើតឡើង បង្កឡើងដោយជនល្មើសឈ្មោះ ស៊ឹម វាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេកស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានយកកាំបិតកាប់ទៅលើឈ្មោះ ឃុន ខាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវចំលើចញ្ចើមត្របកភ្នែកខាងឆ្វេង១កន្លែង ត្រង់ក្បាល ស្មារ ក និងប្រអប់ដៃខាងឆ្វេងរយះដាច់សាច់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ករណីនេះបានកើតឡើងដោយសារអ្នកទាំង២ ទាស់សម្ដីគ្នាពេលកំពុងផឹកស៊ី។
ក្រោយកើតហេតុជនល្មើសបានរត់គេចខ្លួន តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងព្រហ្មទណ្ឌស្រុក សហការគ្នា ចាប់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់