ព័ត៌មានជាតិ

​បុរសម្នាក់ ឡើងចាប់ព្រាបលើដំបូលវិហារ​ រអិលជើងធ្លាក់មកដីស្លាប់យ៉ាងអាណោចអាធ័ម..!

ពោធិ៍សាត់: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​បុរសម្នាក់ឡើងចាប់ព្រាបលើដំបូលវិហារវត្ត រអិលជើងធ្លាក់​មកដីស្លាប់នៅនឹងកន្លែង នៅ​វិហារកោះជុំ ​ភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សាកសពជនរងគ្រោះមានឈ្មោះ ឈន សុខា អាយុ​៣១ឆ្នាំ ភេទប្រុស មានលំនៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​។

ក្រោយពីពិនិត្យសាកសួរ សាក្សីជុំវិញកន្លែងកើតហេតុ បញ្ជាក់ថាជនរងគ្រោះពិតជារអិលជើង ធ្លាក់ពីលើដំបូលវិហារ ស្លាប់ពិតប្រាកដមែន (មានបង្អោងសម្រាប់ឡើង)​៕

មតិយោបល់