កណ្តាលៈ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីយប់ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្អាង បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការនគរបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយពង្រឹងមូលដ្ឋានឃុំសា្អងភ្នំ បានចុះមកសម្របសម្រួលជាមួយកម្មករ និងថៅកែសិប្បកម្ម ចែស៊ីង ក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងករណី ថៅកែសិប្បកម្ម ចែស៊ីង មិនព្រមបើកប្រាក់ខែឲ្យកម្មករចំនួន១៧៣នាក់ ហើយធ្វើឲ្យកម្មករប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ដោយបិទផ្លូវឃាត់រថយន្តរបស់សិប្បកម្មមិនឲ្យដឹកអីវ៉ាន់ចេញពីសិប្បកម្ម។
បន្ទាប់ពីធ្វើការសម្របសម្រួលរវាងកម្មករ និងថៅកែសិប្បកម្ម ចែស៊ីង រួចមក លោក អ៊ាវ ចំរើន បានបញ្ជារឲ្យថៅកែសិប្បកម្ម នេះ បើកប្រាក់ខែឲ្យកម្មករដែលនៅសល់ចំនួន ១៧៣នាក់ ខាងលើ នៅវេលាម៉ោង១១យប់ ថ្ងៃនេះតែម្ដង។
ចំណែកកម្មករដែលមិនទាន់បានមកបើកយប់នេះមានចំនួន ៥៨នាក់ស្មើរនឹងប្រាក់ចំនួន ៣០៧២ដុល្លារ (បីពាន់ចិត្តសិបពីរដុល្លា) និងបន្តបើកឲ្យអស់នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ។
ក្រោយពីបានបើកប្រាក់ខែរួចកម្មករបានថ្លែងអំណរគុណដល់ លោកស្នងការ និងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ពីសុខនិងទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនិងកម្មករ គ្រប់ពេលវេលាជានិច្ច៕
មតិយោបល់