ព័ត៌មានជាតិ

រថយន្តដឹកដែកបើកលឿនដូចហោះ បុករះម៉ូតូ២គ្រឿង ក្រឡាប់បុកបង្គោលភ្លើង នៅខណ្ឌដង្កោ!

ភ្នំពេញ: រថយន្តដឹកដែកមួយគ្រឿងបើកលឿនដូចហោះព្រហើនមិនគោរពភ្លើងស្តុបបើកបុករះម៉ូតូ២គ្រឿងនិងបុកបង្គោលភ្លើងបាក់អស់១ដើមថែមទាំងខូចខាតផ្ទះប្រជាពលរដ្ឋថែមទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែសីហាឆ្នាំ២០១៨ នៅស្តុបផ្លូវបំបែកផ្សារថ្នល់បត់ផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើករថយន្តបង្កខាងលើមានឈ្មោះ ឯម ឌីណា អាយុ២២ឆ្នាំ មុខរបរ បើកបររថយន្ត មានស្រុកកំណើតនៅភូមិទន្លាប់ ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានសមត្ថកំពុងតែឃាត់ខ្លួន រួមនឹងព្រូ២នាក់ទៀត។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើត ហេតុរថយន្តដឹកដែកមួយគ្រឿង ពាក់ស្លាកលេខព្រះសីហនុ3A 3837 ពណ៌ខៀវ បានដឹកដែកចេញពីក្រុងតាខ្មៅឆ្ពោះមកម្តុំស្ពានដែកចម្ការដូង តាមបណ្ដោយផ្លូវ២១៧ លុះដល់ចំណុចភ្លើងស្តុបផ្សារថ្នល់បត់ចម្ការដូង ដែលជាកន្លែងកើតហេតុ ដោយអ្នកបើកបរបើកប្រញាប់មិនគោរពភ្លើងស្តុបបន្ថែមល្បឿនបុករះម៉ូតូ២គ្រឿងនិងបង្គោលភ្លើង១ដើម រួមនឹងផ្ទះប្រជាពករដ្ឋ រួមរថយន្តបានក្រឡាប់ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោតែម្តង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ដង្កោ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុ។

ចំណែករថយន្តខាងលើត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់