ម្ចាស់ដុតធូបទានខ្វះការប្រងប្រយ័ត្ន ហើយដើរចោល បណ្ដាលឲ្យភ្លើងឆេះផ្ទះខ្ទេចទាំងស្រុង

បន្ទាយមានជ័យៈ ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង២០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅចំណុចខាងជើងភ្នំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ផ្ទះដែលឆេះ ទំហំ ០៨x១០ ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី ជញ្ជាំងសង្ក័សីនិងឈើ (ខូចខាតទាំងស្រុង) ម្ចាស់ផ្ទះមានឈ្មោះ មុត ចន្ទថា ហៅ ចរិយា ភេទស្រី អាយុ ៤១ឆ្នាំ (មានជំងឺសរសៃប្រសាទ ) ។

មូលហេតុ៖ បណ្តាលមកពីការដុតធូបទានខ្វះការប្រុងប្រយ័ត្ន តាមការសាកសួរអ្នកជិតខាងម្ចាស់ផ្ទះខាងលើ តែងតែដុតធូបទានក្នុងផ្ទះជាប្រចាំ ហើយដើរចោល ។

ការខូចខាតៈ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ខូចខាតទាំងស្រុង ។

ក្នុងប្រតិបត្តិការពន្លត់នេះមានការចូលរួមពីកម្លាំងប្រចាំបញ្ជារបស់អធិការដ្ឋាន ប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ និងប្រជាពលរដ្ឋរស់នៅក្បែរនោះ ហើយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋានក្រុង ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត គ្រប់គ្រងបានទាំងស្រុង៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *