ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវនៅឃុំទំនប់ដាច់ អាចនឹងស្រកអស់វិញ!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ក្នុងកម្រិត ៥៤ មម នៅក្នុងភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ពីលើផ្លូវលំ១ខ្សែ ប្រវែងប្រមាណ ១០០ ម នៅចំណុចភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។

ក្នុងករណីពុំមានភ្លៀងធ្លាក់បន្ថែមនៅផ្នែកខាងលើទេនោះ ទឹកជំនន់នេះនឹងស្រកអស់វិញយ៉ាងឆាប់រហ័សនាពេលខាងមុខ៕

មតិយោបល់