ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ ស្លាប់បុរសម្នាក់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ!

ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវលេខ១៥៤ ភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ហ៊ឹម រក្សា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង/ខេត្តពោធិ៍សាត់។ ជនរងគ្រោះជិះម៉ូតូស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B-9522 និងរថយន្តម៉ាក តូយ៉ូតាកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1A-0279 ក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។

ចំពោះករណីនេះ វត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលកណ្តៀង ដើម្បីកសាងសំណុំរឿង តាមនីតិវិធី។ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់