បន្ទាយមានជ័យៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើសកម្មភាពចុះមើលការអនុវត្តន៍ប្រកាសស្តីពីការបិទស្លាកថ្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ នៅតាមផ្សារទំនើបនានា ជាពិសេសនៅតាមកាស៊ីណូនៅក្នុងក្រុងប៉ោយប៉ែត ដោយកំណត់ឲ្យប្រើប្រាស់រូបិយបណ្ណប្រាក់រៀលខ្មែរ។
ក្នុងករណីម្ចាស់ហាងចង់ប្រើប្រាស់រូបិយបណ្ណបរទេសចាំបាច់ត្រូវតែទៅសុំច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ។
ជាលទ្ធផលយើងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងអាជីវករ ដោយឲ្យមានការលើកស្ទួយរូបិយបណ្ណជាតិ ប្រាក់រៀលចាប់ថ្ងៃនេះតទៅ៕
ព័ត៌មានជាតិ
មតិយោបល់