ព័ត៌មានកីឡា

ផ្លូវការណ៍ Chelsea បំបែកកំណត់ត្រាទិញអ្នកចាំទីក្នុងតម្លៃថ្លៃជាងគេនៅ Premier League

បន្ទាប់ពីអ្នកចាំទី Alisson Becker បានផ្ទេរមកកាន់ក្រុម​ហង្សក្រហម Liverpool ដែលថ្លៃជាងគេ ៦៥លានផោន ពេលនេះត្រូវបានបំបែកកំណត់ត្រានេះ ក្រោយពីក្រុមតោខៀវ Chelsea ជោគជ័យក្នុងការនាំយកអ្នកចាំទីវ័យក្មេងអេស្ប៉ាញ ក្នុងតម្លៃ ៧២លានផោន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Marca បានឲ្យដឹងថា ក្រុមតោខៀវ Chelsea ទិញបានអ្នកចាំទីវ័យក្មេងអេស្ប៉ាញ Kepa Arrizabalaga ពីក្រុម Athletico Bilbao ក្នុងតម្លៃកំណត់ត្រា ៧២លានផោន។ ការទិញអ្នកចាំទី​ក្នុងតម្លថ្លៃបែបនេះ អាចជាការបើកផ្លូវចាកចេញរបស់ Thibaut Courtios ទៅកាន់ Real Madrid ពោលគ្រូថ្មីរបស់ Chelsea មិនចង់ទុកកីឡាករណា​ដែលមិនពេញចិត្តលេងឲ្យក្លិបឡើយ។​

Kepa បានក្លាយជាអ្នកចាំទីថ្លៃជាងគេនា​ពេលបច្ចុប្បន្ននេះ ខណ:កាលពីខែមករាកន្លងមក ប្រសិនបើរូបគេយល់ព្រមផ្លាស់​ទៅកាន់ក្រុម Real Madrid នោះ ច្បាស់ណាស់តម្លៃខ្លួនរបស់កីឡាកររូបនេះ ត្រឹម ១៧លានផោនជាងប៉ុណ្ណោះ។ យ៉ាងណាវិញ Chelsea បានបំបែកកំណត់ត្រា​ ទិញអ្នកចាំទីថ្លៃជាងគេ នៅ Premier League ហើយ ពោលបំបែកតម្លៃខ្លួន​របស់ Alisson Becker ៦៥លានផោន ផ្ទេរពី Roma មកកាន់ Liverpool ស្របពេល​ដែល Kepa មានតម្លៃរហូតដល់ទៅ ៧២លានផោន។

ដូច្នេះហើយ Kepa Arrizabalaga បានក្លាយជាសមាជិកថ្មី របស់ក្រុមតោខៀវ Chelsea ដោយមានតម្លៃផ្ទេររហូតដល់ទៅ ៧២លានផោន ជាអ្នកចាំទីដែលមាន​តម្លៃខ្លួនខ្ពស់ជាងគេនាពេលបច្ចុប្បន្ននេះ។

មតិយោបល់