ព័ត៌មានជាតិ

ក្រឡាប់រទេះដឹកក្អមឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់!

កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរទេះដឹកក្អមឆ្នាំងមួយគ្រឿង បានក្រឡាប់បណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិអណ្ដូងចំបក់ ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះ ឃឹម រ៉េន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកមានប្ដីឈ្មោះ ប៉ុល ស៊ុយ អាយុ៥៨ឆ្នាំ មិនមានគ្រោះថ្នាក់អ្វីទេ៕

មតិយោបល់