កំពង់ធំៈ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់អត្តឃាត(ចង.ក) សម្លាប់ខ្លួននៅលើដើមឈើ ស្ថិតត្រង់ចំណុចអូរទឹកថ្លា កសិដ្ឋានក្រុមហ៊ុនបារៀកំពង់ធំអភិវឌ្ឍន៍កៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ជិន សឿង ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយទទួលបានដំណឹងភ្លាម ក្រុមកម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍ នគរបាលរដ្ឋបាល និងរដ្ឋអំណាចភូមិ ចុះទៅដល់ពីកន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យទីកន្លែងកើតហេតុ និងសាកសព បន្ទាប់ពីធ្វើការត្រួតពិនិត្យ ពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ជនរងគ្រោះពិតជាស្លាប់ដោយសារអត្តឃាត(ចង.ក)សម្លាប់ខ្លួនប្រាកដមែន រួចសមត្ថកិច្ចបានធ្វើកំណតហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់