ព័ត៌មានជាតិ

ក្រុមចោរឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបបាន៤នាក់!..

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងកម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវបន្តតាមចាប់ក្រុមឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋយ៉ាងសកម្មចំនួន៤នាក់ កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ខណ:ដែលក្រុមនោះធ្វើសកម្មភាពឆក់ការបូបពីបុរសជនជាតិចិនពេលយប់។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃទី៨ខែឆ្នាំដដែល កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាឆក់យ៉ាងសកម្មនៅតំបន់មុខអាកាសយាន្តដ្ឋានអន្តរាជាតិភ្នំពេញ។ បន្ទាប់មកកម្លាំងនគរបាលនាំយកទៅធ្វើការសាកសួរលុះព្រឹកថ្ងៃទី៩ខែឆ្នាំដដែលកម្លាំងបាននាំខ្លួនជនសង្ស័យយកទៅបន្តតាមចាប់បក្ខពួកបន្តទៀតនៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ទៀតដកហូតម៉ូតូម៉ាកlet’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DG 5721។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលនាំខ្លួនយកទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌដើម្បីសាកសួរបន្ត៕

មតិយោបល់