ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បុកកុមារីម្នាក់កំពុងដើរឆ្លងផ្លូវស្លាប់ រួចបើករត់គេចខ្លួនបាត់ស្រមោល!

ព្រះវិហារ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បានបុកកុមារីម្នាក់ កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយបន្តល្បឿនបើករថយន្តគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចគីឡូម៉ែត្រលេខ៦៣ លើផ្លូវជាតិលេខ៦២ ក្នុងភូមិរំចេក ឃុំរម្មណីយ ស្រុក រវៀង ខេត្តព្រះវិហារ ។

ក្រោយកើតហេតុ ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកបន្តនិតិវិធីច្បាប់៕

មតិយោបល់