ព័ត៌មានអន្តរជាតិ

មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ បាញ់រំលងលើច្រកសមុទ្រ Hormuz អំឡុងពេលធ្វើសមយុទ្ធនាពេលថ្មីៗ

អ៊ីរ៉ង់ៈ យោងតាមផ្កាយរណបស៊ើបការណ៍របស់អាមេរិក បានឲ្យដឹងថា នៅអំទ្បុងពេលកងកម្លាំងជើងទឹកអ៊ីរ៉ង់ ហ្វឹកហ្វឺនប្រតិបត្តិការជាយុទ្ធសាស្ដ្រ ដើម្បីបិទច្រកសមុទ្ធ Hormuz កាលពីសប្តាហ៍មុន កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានសាកល្បងមីស៊ីលផ្លោង ដោយស្ងៀមស្ងាត់។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨។

សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃសុក្រថា កងកម្លាំងអ៊ីរ៉ង់ បានបាញ់មីស៊ីល Fateh-110 Mod 3 ក្នុងអំឡុងពេលសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំរបស់ពួកគេ ដើម្បីអនុវត្តការបិទច្រកសមុទ្រ Hormuz។ ដោយវាត្រូវបានគេដឹងថា អាចទំនងជាការសាកល្បងមីស៊ីល លើកដំបូងរបស់ក្រុងតេអេរ៉ង់ សម្រាប់ឆ្នាំ ២០១៨ នេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ដ្រីអាមេរិក បានប្រាប់សារព័ត៌មាន Fox ថា មីស៊ីលនោះ បានបាញ់ចេញពីទីក្រុង Bandar-e-Jask ក្នុងខេត្ត Hormozgan ភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ ដោយហោះរំលងលើច្រកសមុទ្រ Hormuz ចម្ងាយ ១០០ ម៉ៃល៍ មុននឹងវាបានធ្លាក់ចូលទៅក្នុងវាលខ្សាច់មួយ នៅលើទឹកដីអ៊ីរ៉ង់។

យ៉ាងណាមិញមន្ទីរប៉ង់តាហ្គោន ក៏បានទទួលស្គាល់សមយុទ្ធកងទ័ពជើងទឹកអ៊ីរ៉ង់ផងដែរ ប៉ុន្តែបានបដិសេធមិនធ្វើអត្ថាធិប្បាយ អំពីការបាញ់មីស៊ីលនោះទេ៕

មតិយោបល់