ព័ត៌មានជាតិ

រថយន្តហាយប្រ៊ីត បុករថយន្តព្រុសចតបញ្ច្រាស់ផ្លូវ ខ្ទាតទៅប៉ះនឹងរបាំងថ្មចែកទ្រូវផ្លូវរងការខូតខាត

ភ្នំពេញ: បុរសម្នាក់បើករថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម្ចាស់ចតលើដងផ្លូវបញ្ច្រាស់ទិសពេញទំហឹង បណ្តាលខ្ទាតទៅប៉ះរបាំងថ្មចែកទ្រូងផ្លូវរងការខូតខាតតិចតួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ខាងជើងផ្សារ៧មករា ប្រមាណជា៥០ម៉ែត្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហតុបានឲ្យដឹងថា មុនកើតគេឃើញរថយន្តតូយ៉ូតាព្រុសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6638 ម្ចាស់ចតចោលលើដងផ្លូវ ក្បាលទៅត្បូងបញ្ច្រាសទិសនៅចំណុចកើតហេតុខាងលើ ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-1313 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង បានរេចង្កូតទៅបុករថយន្តព្រុសចំពីមុខរួចរុញទៅមុខប្រមាណជា២០ម៉ែត្រទៅប៉ះនឹងរបាំងថ្មចែកទ្រូងផ្លូវខ្ទាត ចេញពីជួរបន្តិច។ ចំណែករថយន្តទាំង២រងរការខូតខាតតិចតួចដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់