ព័ត៌មានជាតិ

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​និយាយ​ថា​កងកម្លាំង​ប្រឆាំង​ស៊ី​រី​ជា​អ្នកប្រើប្រាស់​អាវុធ​គីមី​មិនមែន​រដ្ឋាភិបាល​ស៊ី​រី​នោះទេ​

​ទីក្រុង​មូ​ស្គូ ( 09/09/13 ) : នៅ​ក្នុង​កិច្ច​ជំនួប​ពិ​ភក្សា​ទ្វេរ​ភាគី​មួយ​រវាង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Serger Lavrov ជាមួយ​លោក​តំណាង​ឲ្យ​ស៊ីរី Walid al-Moualem នៅឯ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ លោក Lavrov បាន​និយាយ​ជាច្រើន​បកស្រាយ​ពី​បញ្ហា​នៅ​ស៊ី​រី​និង​ការប្រឈមមុខ​នឹង​ការវាយប្រហារ​ពី​អាមេរិក​។​

​លោក​បាន​និយាយ​បន្ថែមទៀត​ថា​ការ​ដែល​អាមេរិក​ព្យាយាម​ស្វែងរក​ជំនួយ​ក្នុង​ការវាយប្រហារ​ស៊ី​រី​នោះ​គឺ​អាច​នឹង​នាំ​ឲ្យ​ភេ​វរ​កម្ម​នៅ​តំបន់​មជ្ឈឹម​បូព៌ា​មាន​សន្ទុះ​ខ្លាំងក្លា​ជាង​ធម្មតា​នៅពេល​ដែល​លោក​ក៏​បាន​បកស្រាយ​ផងដែរ​ថា​ប្រទេស​រុស្ស៊ី​មាន​ភស្តុតាង​យ៉ាងច្រើន​ដែល​បញ្ជាក់ថា​កម្លាំង​របស់​រដ្ឋាភិបាល​មិន​មែន​ជា​អ្នក​នៅ​ពីក្រោយ​ការប្រើប្រាស់​អាវុធ​គីមី​នោះទេ​។​ពួក​យើង​មាន​សាក្សី​ជាច្រើន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ហើយ​វិដេអូ​មួយចំនួន​ដែល​ក្រុម​កម្លាំង​ទ័ព​ប្រឆាំង​ស៊ី​រី​បាន​ថត​ខ្លួនឯង​ផង​។​
Serger Lavrov
​លោក​បាន​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ក្នុង​ការគោរព​ច្បាប់​អន្តរជាតិ​ហើយ​ស្នើរ​សុំឲ្យ​មាន​ការយល់ព្រម​គ្នា​ឲ្យបាន​ច្បាស់លាស់​សិន​មុន​នឹង​ប្រើប្រាស់​យុទ្ធនាការ​ណាមួយ​នៅពេល​ដែល​ការស៊ើបអង្កេត​គួរតែ​បាន​ប្រើប្រាស់​ឲ្យមាន​ការ​ម៉ត់ចត់​ជាង​នេះ​ទៅលើ​គ្រប់​រូបភាព​និង​របាយការណ៍​ទាំងអស់​ដែល​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ឲ្យឃើញ​ពី​ការពិត​៕​

មតិយោបល់