សៀមរាបៈ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាព យកកាំបិតចាក់ទៅលើក្មេងស្រីវ័យ៨ឆ្នាំ រួចចាប់រំលោភយ៉ាងព្រៃផ្សៃ ហើយបម្រុងចាក់សម្លាប់បំបិទមាត់ ប៉ុន្តែសំណាងល្អ ម្តាយកុមារីរងគ្រោះបានមកទាន់ ធ្វើឲ្យភ័យស្លន់ស្លោរ លោតចុះដីរត់ចូលព្រៃ។
ជនសង្ស័យឈ្មោះ ទៀម មីកាឌែន ហៅឈុនដែន អាយុ ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ សូមបញ្ជាក់ថា ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង៩យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ តាមបញ្ជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប៕
មតិយោបល់