ព័ត៌មានជាតិ

បុរសម្នាក់ កំពុងច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់ ខ្យល់គដួលលង់ទឹកស្លាប់!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ មានករណីបុរសជាកសិករម្នាក់ ខ្យល់គដួលលង់ទឹកស្លាប់ ខណ:សែលកំពុងច្រូតស្រូវដែលរងគ្រោះដោយទឹកជំនន់ នៅវាលស្រែដង្កៀបក្តាមក្នុងឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះមានឈ្មោះ វឹង សារ៉ែម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ចំពោះករណីនេះ សមត្កថកិច្ចប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់