ព័ត៌មានជាតិ

វិចខ្ចប់សំរាមបានត្រឹមត្រូវ នាំមកនូវ សុខភាពល្អ និងសោភ័ណភាព

ព្រះសីហនុ: មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានសហការជាមួយ សាលាក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ១០១៦ ដឹកនាំក្រុមការងារចុះសម្អាតអនាម័យបរិស្ថាន សម្អាតសំរាមដែលនៅរាយប៉ាយតាមដងផ្លូវជាតិ ចាប់ពីផ្សារឃ្លាំងលើរហូតដល់មុខរោងចក្រញូស្តារ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សកម្មភាពចុះសម្អាតអនាម័យបរិស្ថាននេះ ធ្វើឡើងក្នុងគោលបំណង អប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ សិស្សានុសិស្ស ឲ្យយល់ដឹងកាន់តែច្បាស់ អំពីការទុកដាក់សំរាម និងចេះវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ជាពិសេសជួយសម្អាតទីក្រុងឲ្យមានសោភ័ណភាពស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត នៅខេត្តព្រះសីហនុឲ្យកាន់តែច្រើនឡើងថែមទៀត៕

photo_2016-05-13_15-33-52 photo_2016-05-13_15-33-51

 

មតិយោបល់