ព័ត៌មានជាតិ

Update៖ ត្រឹមមួយប៉ប្រិចភ្នែកសោះ ព្រះអគ្គីលេបត្របាក់ផ្ទះមួយខ្នងខ្ទេចគ្មានសល់

ពោធិ៍សាត់: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង១១និង៩នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិខ្មែរឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អាតី ទីតះ ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចកើតហេតុខាងលើ ។

ក្នុងនោះដែរ អគ្គិភ័យនេះបានឆេះបំផ្លាញផ្ទះដែលមានទំហំ១២គុណ១០ម៉ែត្រ អស់ទាំងស្រុង ចំណែកមូលហេតុនិងទំហំនៃការខូចខាតទ្រព្យសម្បត្តិ សមត្ថកិច្ចកំពុងតែបើកការស្រាវជ្រាវ៕

មតិយោបល់