ព័ត៌មានជាតិ

រថយន្ត ផ្លាកលេខ ភ្នំពេញ គ.1853 ភព2 បើករេចង្កូតបុកម៉ូតូ បណ្តាលឲ្យនារី២នាក់ ស្លាប់និងរងរបួស

សៀមរាប: នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង១៤ និង៣០នាទី ត្រង់ចំណុចមុខដីចម្ការឈ្មោះ អាង សំអាត ស្ថិតនៅភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកបរច្រាសទិសគ្នា បណ្តាលឲ្យនារី២នាក់ ស្លាប់និងរងរបួសធ្ងន់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខងលើនេះ មានរថយន្ត ម៉ាក Toyota Hilux ពណ៌ស ស៊េរីឆ្នាំ1993 ពាក់ផ្លាកលេខ ភ្នំពេញ គ.1853 ភព2 អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប លុះបើកបរមកដល់ចំណុចកើតហេតុបានបុកម៉ូតូ០១គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ សៀមរាប 1T. 4803 អ្នកបើកបរឈ្មោះ មី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង បានស្លាប់នៅនឹងកន្លែង កើតហេតុ, មានអ្នករួមដំណើរជាមួយ ឈ្មោះ អន ថុក ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង រងរបួសធ្ងន់ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ។

មូលហេតុ៖ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតទៅបុកម៉ូតូ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ វាស់វែងធ្វើកំណត់ហេតុ ប្រគល់សាកសព ឲ្យក្រុមគ្រួសារ ។ ចំណែកវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់