ព័ត៌មានជាតិ

រថយន្ត២គ្រឿងពន្លះគ្នាដូចរន្ទះ របួសមនុស្សចំនួន៥នាក់!

ក្រចេះ: មនាករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿង​បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សចំណួន៥នាក់ រងរបួសធ្ងន់និងស្រាល ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៧ ភូមិដីសម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ករណីនេះកើតឡើង រវាងរថយន្តបើកបញ្ច្រាសទិសគ្នាពីខាងជើងទៅខាងត្បូង បណ្ដាលឲ្យរបួសមនុស្ស៥នាក់ ក្នុងនោះមាន៤នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយរថយន្តទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍ចង្ក្រង់ជាបណ្ដោះអាសន្ន៕

មតិយោបល់