ភ្នំពេញៈ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ដោយបានឃាត់ខ្លួនមនុស្សចំនួន១២នាក់, ម៉ូតូចំនួន ៣៧គ្រឿង, រថយន្តមួយគ្រឿង, និងមាន់ជល់ចំនួន ៧ក្បាល ដែលស្ថិតនៅក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់ខាងលើនេះដឹកនាំកម្លាំងដោយលោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ដោយមានកម្លាំងចូលរួមជាច្រើនរូបក្រោមការបញ្ជាផ្ទាល់ពីលោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ។
កម្លាំងជំនាញបាននាំខ្លួនមនុស្សទាំងអស់នោះទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតីវិធី៕
មតិយោបល់