ព័ត៌មានជាតិ

Updated៖ រថយន្តក្រុមតន្រ្តី ជីអូ ដាច់កាឡេបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួស នៅលើស្ពានគីហ្សូណា

កំពង់ចាម: នៅវេលាម៉ោង ៧និង៤៥នាទីព្រឹកថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តតន្ត្រី ជីអូ ដាច់កាឡេជ្រុលទៅបុកកៀរ បង្កាន់ដៃស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-1190 បើកបរដោយឈ្មោះ សន ណារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ រស់នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានដាច់កាឡេជ្រុល ទៅកៀរបង្កាន់ដៃស្ពាន រួចទៅបុក ម៉ូតូម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FC-8781 បើកបរដោយឈ្មោះ យុាំង ភឿកឡឺង ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិវៀតណាម (ស្លាប់) មានទីលំនៅភូមិចុងថ្នល់ សង្កាត់បឹងកុកក្រុង/ខេត្តកំពង់ចាម បើកបរពីកើតមកលិច រួចបន្តទៅបុកម៉ូតូ ម៉ាក MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GL-4093 បើកបរដោយឈ្មោះ ឡុង សុខុម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ ធ្វើដំណើរស្របទិសគ្នា (រងរបួស)។

សម្ភារខូចខាតរួមមាន៖
-ម៉ូតូ ០២គ្រឿងកម្រិតស្រាល ០១គ្រឿង កម្រិតធ្ងន់០១គ្រឿង
-រថយន្ត ០១គ្រឿងកម្រិតធ្ងន់
-បែកការ៉ូឡាស្ពានចំនួន ៣៨ដុំ
-បែកសរសរបង្កាន់ដៃថ្មចំនួន ០២បង្គោល
មូលហេតុ៖ រថយន្តដាច់កាឡេ។

ក្រោយពេលកើតហេតុក្រុមជំនាញ បានហៅរថយន្តរបស់មន្ទីរខេត្ត ដឹកសពជនរងគ្រោះ យកទៅមន្ទីរខេត្ត ហើយប្រគល់សពទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម៕

មតិយោបល់