ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ខ្លាំង ប៉ើងផ្ទាំងប្លាស្ទីកផ្សព្វផ្សាយពាណិជ្ជកម្ម ទើរលើខ្សែបណ្តាញធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅខណ្ឌជ្រោយចង្វារ!

យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F1) មូលហេតុមានខ្យល់កន្ត្រាក់ខ្លាំងធ្វើឲ្យប៉ើងផ្ទាំងប្លាស្ទីកផ្សព្វផ្សាយពាណិជ្ជកម្ម ទើរលើខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖(១)ផ្លូវជាតិលេខ៦អា ភូមិខ្ទរ និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប (២)ភូមិព្រែកតាសេក និងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រុមការងារបច្ចេកទេសបានធ្វើការយកប្លាស្ទីកផ្សព្វផ្សាយពាណិជ្ជកម្មចេញរួចរាល់ និងបានភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣និង៤១រសៀល៕

មតិយោបល់