ព័ត៌មានជាតិ

បុរស​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ហៅ​ឌុប​ទៅ​ប្លន់​ដោយ​ចាក់ ៤ ទៅ ៥ កាំបិតយក​ម៉ូតូ​បាន​សម្រេច​

ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព កាប់​ជាច្រើន​ពូថៅ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​សេ​១២៥ ស៊េរី​ឆ្នាំ ២០០៩ ឡើង​តែម​២០១៣ ពាក់​ស្លាក​លេខ កណ្ដាល 1E-5553 បានសម្រេច ជិះ​គេចខ្លួន​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១​ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំណុច​ក្បែរ​វិទ្យាល័យ​ហ៊ុន សែន ជម្ពូ​វ័ន តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនរងគ្រោះ​មានឈ្មោះ ខឹម គា អាយុ​៤៦​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ម្ដុំ​វត្ត​អង្គ​តា​មិញ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា នៅ​មុនពេល​កើតមាន​ជនសង្ស័យ​២​នាក់​បាន​ហៅ​ម៉ូតូ​បុរស​រងគ្រោះ ឱ្យ​ឌុប​ពី​ម្ដុំ​ផ្សារ​ដី​ហ៊ុយ​ជូនទៅ ស្កា​យ ក្លឹប​ទៅ​ម្តុំ​កន្លែងកើតហេតុ​ដោយ​ឱ្យ​តម្លែ ៨​ពាន់​រៀល ហើយ​បុរស​រងគ្រោះ​ក៏​ព្រម​ឌុប​ជនសង្ស័យ​ទាំង​២​នាក់​ទៅ នៅពេល​ធ្វើដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ចំណុច​ស្ងាត់ ជនសង្ស័យ​ទាំង​២​នាក់​បាន​ដក​កាំបិត​កាប់ ទៅលើ​ជនរងគ្រោះ​៤​ទៅ​៥​កាំបិត​បណ្ដាល​អោយ​ជនរងគ្រោះ​រងរបួស​ត្រង់​ក្បាល​យ៉ាងធ្ងន់ធ្ងរ រួច​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​គេច​ខ្លួន​ដោយ​សុ​វត្តិភាព​តែម្តង​។​ជនរងគ្រោះ​របួសធ្ងន់​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​៕​
Thief Taxi

មតិយោបល់